ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចគោលការណ៍ដាក់មន្ត្រីរាជការឲ្យស្ថិតនៅក្នុងភាពទំនេរដោយគ្មានបៀវត្ស
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រងរៀបចំគោលការណ៍ដាក់មន្ត្រីរាជការឲ្យស្ថិតនៅក្នុងភាពទំនេរដោយគ្មានបៀវត្ស បានប្រជុំក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ដើម្បីប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីគោលការណ៍ដាក់មន្ត្រីរាជការឲ្យស្ថិតនៅក្នុងភាពទំនេរដោយគ្មានបៀវត្ស និងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការគ្រប់គ្រងរៀបចំគោលការណ៍ដាក់មន្ត្រីរាជការឲ្យស្ថិតនៅក្នុងភាពទំនេរដោយគ្មានបៀវត្ស៕